ស្រកទំងន់យ៉ាងឆាប់រហ័សក្រោយពេលសំរាលកូនដោយវីធីងាយៗទាំងនេះ

Posted: July 28, 2016 in Uncategorized

719f9ae145ff15867672819b55be0bcd

ការពពោះកូនជារឿងមួយដ៏លំបាកសំរាប់ស្រ្តីគ្រប់រូប ព្រោះចាប់តាំងពីពេលទារកចាប់កំណើតរហូតដល់ប្រសូត្រ ស្រ្តីតែងតែឆ្លងកាត់ការប្រែប្រួលជាច្រើនដែលនាំមកនូវផលរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ស្រ្តីមួយចំនួនទទួលរងនូវឥទ្ធិពលនៃការមានផ្ទៃពោះដោយទទួលទានអាហារមិនបាន ចាញ់ក្លិន ចង់ក្អួត អស់កំលាំង ងងុយគេង និងពេលខ្លះគេងមិនលក់ក្នុងកំឡុងពេលពពោះទារក៣ខែដំបូង ខណៈពេលដែលស្រ្តីមួយចំនួនផ្សេងទៀតមានសភាពធម្មតា។ ដោយឡែក រឿងមួយដែលស្រ្តីមានផ្ទៃពោះគ្រប់រូបគេចមិនផុតគឺការឡើងទំងន់។ ក្នុងរយៈពេល៩ខែ១០ថ្ងៃនៃការរីកលូតលាស់របស់ទារកក្នុងផ្ទៃ ស្រ្តីជាម្តាយជាទូទៅឡើងទំងន់ជាមធ្យមពី ៨ ទៅ ១៦គីឡូក្រាម ព្រោះបរិមាណអាហារប្រចាំថ្ងៃដែលពួកគេទទួលទានមានការកើនឡើង ដើម្បីទៅផ្គត់ផ្គង់ទាំងសុខភាពម្តាយនិងទារក។ ដោយហេតុនេះហើយទើបធ្វើអោយស្រ្តីជាច្រើន ពើបប្រទះនឹងបញ្ហាឡើងទំងន់ខ្លាំង ឬ ទំងន់មិនស្រកទៅវិញក្រោយពេលសំរាលកូនរួច ដែលធ្វើអោយពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ខាងក្រោមនេះជាវិធី៣យ៉ាងងាយៗដែលអាចអោយស្រ្តីចុះទំងន់ឆាប់រហ័សក្រោយពេលដែលទារកប្រសូត្រ ៖

workout-mom-baby_700x700_shutterstock_133540619

 

១ កុំបង្អត់អាហារ

វាស្តាប់ទៅហាក់បីដូចជាផ្ទុយជាមួយនឹងអ្វីដែលស្រី្តជាទូទៅធ្វើនៅពេលដែលគេសម្រកទំងន់ ប៉ុន្តែការបង្អត់អាហារជាវិធីមិនល្អឡើយសំរាប់ស្រ្តីដែលទើបតែសំរាលទារកហើយ ព្រោះពួកគេត្រូវការអាហារជាចាំបាច់សំរាប់ទទួលបានជីវជាតិទៅបំពេញអ្វីដែលពួកគេបាត់បង់កំឡុងពេលសំរាលទារក។ លើសពីនេះទៅទៀត ការបង្អត់អាហារអាចធ្វើអោយពួកគេបាក់កំលាំង គ្មានទឹកដោះសំរាប់បំបៅកូន និង សុខភាពទ្រុតទ្រោម។ ជាងនេះទៅទៀត ការមិនទទួលទានអាហាររឹតតែធ្វើអោយស្រ្តីឃ្លានខ្លាំង ហើយនៅពេលដែលទ្រាំមិនបាន ពួកគេនឹងបរិភោគច្រើនជាងពេលធម្មតាដែលធ្វើអោយឡើងទំងន់កាន់តែលឿន។ ដូច្នេះ ស្រ្តីមិនគួរជ្រើសរើសយកវិធីនេះឡើយ ហើយផ្ទុយទៅវិញ ពួកគេគួរតែទទួលទានអោយបានទៀងទាត់ដោយជ្រើសរើសតែមុខម្ហូបណាដែលមានប្រយោជន៍ល្អដល់សុខភាព ដូចជា ត្រី បន្លែ ផ្លែឈើ ហើយហាមបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន និងជាតិផ្អែមខ្លាំងដែលផ្ទុកទៅដោយកាឡូរីខ្ពស់។ ការទទួលទានអាហារទៀងទាត់បែបនេះ ធ្វើអោយសុខភាពរបស់ស្រ្តីរឹងមាំ និងស្រកទំងន់បានឆាប់រហ័សតាមធម្មជាតិ។ ស្រ្តីគ្រប់រូបត្រូវចងចាំថា ការឡើងទំងន់របស់អ្នកគឺចាប់ផ្តើមតាំងពីកូនអ្នកចាប់កំណើតរហូតប្រសូត្រគឺមានរយៈពេលជិត១០ខែ ដូច្នេះវាមិនអាចស្រកទៅវិញក្នុងរយៈពេលតែមួយឬពីរសប្តាហ៍ក្រោយពេលដែលអ្នកសម្រាលកូនឡើយ។

junk5

2 បំបៅដោះកូន

ក្រោយពេលសំរាលកូនរួច ការផ្តល់ទឹកដោះដល់ទារកជារឿងដំបូងនិងចាំបាច់ដែលម្តាយគ្រប់រូបត្រូវធ្វើ។ ស្រ្តីជាម្តាយមួយចំនួនជ្រើសរើសការបំបៅដោះកូនដោយធម្មជាតិ ឯស្រ្តីមួយចំនួនទៀតផ្តល់ទឹកដោះគោអោយកូនពួកគេ។ ទោះបីជាការបំបៅទឹកដោះគោមានភាពងាយស្រួលជាងការបំបៅដោះដោយម្តាយផ្ទាល់ក៏ដោយ ក៏ការផ្តល់អោយកូននូវទឹកដោះម្តាយមានសារៈសំខាន់ និងគុណប្រយោជន៍ច្រើនជាងការផ្តល់អោយកូននូវទឹកដោះគោដែរ ពោលគឺការបំបៅដោះកូនមិនត្រឹមតែធ្វើអោយប្រព័ន្ធការពាររបស់ពួកគេរឹងមាំ និងលូតលាស់ល្អនោះទេ វាថែមទាំងធ្វើអោយស្រ្តីជាម្តាយស្រកទំងន់បានឆាប់រហ័សទៀតផង។ ការបំបៅដោះប្រៀបដូចជាការបញ្ចូនជីវជាតិពីខ្លួនម្តាយទៅខ្លួនទារក ហេតុដូច្នេះហើយទោះបីជាស្រ្តីជាម្តាយបរិភោគអាហារច្រើនជាមុនក៏ដោយក៏មិនងាយធ្វើអោយស្រ្តីឡើងទំងន់ដែរ ព្រោះសារធាតុដែលពួកគេទទួលបានមិនមែនសំរាប់តែទ្រទ្រង់សុខភាពរបស់ពួកគេតែមួយមុខទេ តែពួកគេត្រូវផ្ទេរទៅអោយកូនរបស់គេផងដែរ។ ម៉្យាងទៀត នៅពេលដែលស្រ្តីជ្រើសរើសយកវិធីបំបៅដោះកូនដោយខ្លួនឯងផ្ទាល់ ពួកគេតែងតែប្រុងប្រយ័ត្នរាល់ពេលដែលពួកគេញុំាអាហារផ្សេងៗ ហើយការប្រុងប្រយ័ត្ននេះហើយដែលធ្វើអោយស្រ្តីមិនងាយនឹងជ្រើសរើសអាហារញុំាផ្តេសផ្តាសដែលទំងន់ឆាប់រហ័សផងដែរ។

1569565975001_3499545728001_2132324641001-breastfeeding-still

៣ ជ្រើសរើសវិធីហាត់ប្រាណងាយៗនិងហាត់អោយបានទៀងទាត់

ការហាត់ប្រាណមានសារៈសំខាន់បំផុតសំរាប់សុខភាពរបស់មនុស្សគ្រប់រូប។ បន្ទាប់ពី ស្រ្តីសំរាលកូនរួចនិងជាសះស្បើយពេញលេញ ពួកគេគួរតែយកចិត្តទុកដាក់ក្នុងការហាត់ប្រាណអោយបានទៀងទាត់ដើម្បីបណ្តេញនៅសារធាតុពុលពីក្នុងខ្លួន កាត់បន្ថយជាតិខ្លាញ់ដែលលើសពីក្នុងខ្លួន និងបន្តឹងស្បែកដែលយាធ្លាក់ក្រោយពេលសំរាលកូនអោយមកសភាពដើមវិញ។ ជាការពិតណាស់ ស្រ្តីជាម្តាយជាទូទៅតែងតែ ត្អូញត្អែរអំពីការជាប់រវល់នឹងកូនតូចរបស់ពួកគេ ដែលជាហេតុធ្វើអោយពួកគេមិនបានហាត់ប្រាណទៀងទាត់ ដែលធ្វើអោយរូបរាងកាយរបស់ពួកគេមិនអាចត្រលប់មករកសភាពមុនពេលពពោះទារកវិញ។ ដូច្នេះ ដើម្បីទទួលបានការហាត់ប្រាណទៀងទាត់ ស្រ្តីជាម្តាយត្រូវព្យាយាមរកវិធីសាស្រ្តហាត់ប្រាណងាយៗ ដែលពួកគេអាចធ្វើបានរាល់ថ្ងៃដោយមិនប៉ះបាល់ការមើលថែទារកតូចរបស់ពួកគេ។ ជាក់ស្តែង ស្រ្តីអាចជ្រើសរើសការនាំទារកដើរកំសាន្តពេលព្រឹក ឫ ពេលល្ងាច រយៈពេលពី២០ ទៅ៣០នាទី ដែលវាមិនត្រឹមតែធ្វើអោយទារកឆាប់សុំាទៅនឹងបរិយាកាសជុំវិញខ្លួនរបស់គេទេ តែក៏ធ្វើអោយស្រ្តីជាម្តាយបានធ្វើចលនារាងកាយ ដែលធ្វើអោយពួកគេឆាប់ទទួលរូបរាងកាលពីមុនមកវិញ។ ម៉្យាងវិញទៀត ស្រ្តីជាម្តាយអាចធ្វើលំហាត់ប្រាណផ្សេងៗរាល់ពេលដែលទារកគេងលក់ ដូចជា ការដើរឫរត់ជុំវិញផ្ទះឫក្នុងបន្ទប់ ការរាំ ឫ ហាត់យូហ្គាជាដើម។ ការឆ្លៀតធ្វើលំហាត់ប្រាណបែបនេះរាល់ថ្ងៃ មិនត្រឹមតែមិនប៉ះពាល់ដល់ការមើលថែកូនរបស់ពួកគេទេ តែវានឹងធ្វើអោយស្រ្តីជាម្តាយមានរូបរាងស្រស់ស្អាតឡើងវិញយ៉ាងឆាប់រហ័ស។

2

Woman in exercise clothes with baby jogger.

ដោយ៖ ស៊ុន ដាលីន

ប្រភព៖ WebMD (Health&Pregnancy)

រូបភាព៖ Google

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s