ទឹកធម្មជាតិ៣ប្រភេទដែលមានប្រសិទ្ធិភាពបំផុតសំរាប់ប្រឆាំងភាពចាស់

Posted: July 28, 2016 in Uncategorized

fruit-juices

អ្នកមិនអាចគេចផុតឡើយពីការវិវត្តន៍ទៅរកភាពចាស់ ប៉ុន្តែអ្នកអាចពន្យារនៃភាពចាស់របស់អ្នកបាន ដូចជាពាក្យមួយឃ្លាពោលថា«វាមិនសំខាន់ទេដែលអ្នកនឹងចាស់ អ្វីដែលសំខាន់តើអ្នកចាស់ដោយសារអ្វី»។ ដើម្បីអោយសម្រស់នៅក្មេងបានយូរ អ្នកត្រូវតែមានការយកចិត្តទុកដាក់ទៅលើបញ្ហា៣យ៉ាងគឺ ទីកន្លែងរស់នៅ ទឹក និងអាហារដែលអ្នកបរិភោគ។ នៅក្នុងនោះ ការទទួលទានអាហារជារឿងមួយដែលអ្នកគួរតែយកចិត្តទុកដាក់បំផុត ព្រោះតែអាហារមានច្រើនប្រភេទ ដែលពេលខ្លះអ្នកមិនដឹងទេថាអាហារទាំងនោះវាមានសារៈប្រយោជន៍ ឫ បំផ្លាញសុខភាព និង សម្រស់របស់អ្នក។ ការបរិភោគផ្លែឈើ និង បន្លែ ត្រូវបានគេចាត់ទុកជាអាហារល្អបំផុតសំរាប់សុខភាពដែលធ្វើអោយអ្នករក្សាភាពក្មេងជាងវ័យបានយូរ។ ខាងក្រោមនេះគឺជាបន្លែផ្លែឈើដែលមានប្រសិទ្ធិភាពបំផុតសំរាប់រក្សាសុខភាពសម្រស់របស់អ្នកអោយល្អ បូករួមជាមួយវិធីធ្វើងាយៗ ដើម្បីអោយអ្នកងាយស្រួលទទួលទាន។

១ ប៉េងប៉ោះក្រឡុក

fresh-tomato-juice-recipe

ប៉េងប៉ោះគឺជាបន្លែមួយប្រភេទដែលគេទទួលស្គាល់ថាមានប្រសិទ្ធិភាពបំផុតសំរាប់ប្រឆាំងនឹងភាពចាស់ ព្រោះប៉េងប៉ោះមានផ្ទុកនូវសារធាតុម៉្យាងដែលមានឈ្មោះថា លីកូពីន(Lycopene) ដែលសារធាតុម៉្យាងនេះមានតួនាទីថែរក្សានិងការពារស្បែករបស់អ្នកពីការបំផ្លាញរបស់បាក់តេរី និង ពន្លឺព្រះអាទិត្យ។ ខាងក្រោមនេះគឺជាវិធីធ្វើទឹកប៉េងប៉ោះក្រឡុកដែលមានរស់ជាតិឆ្ងាញ់ដែលអ្នកអាចញុំាបានរាល់ថ្ងៃ៖

គ្រឿងផ្សំ៖ ប៉េងប៉ោះ ទឹកដោះគោខាប់

វិធីធ្វើ

យកប៉េងប៉ោះដែលលាងស្អាតមួយចំនួនតាមបរិមាណដែលអ្នកចង់ញុំា។ ចិតវាចំណិតតូចៗ រួចយកវាទៅច្របាច់ក្នុងម៉ាស៊ីនយកតែទឹក ឫ អ្នកអាចកិនវាអោយម៉ត់ រួចត្រងយកទឹកក៏បាន។ បន្ទាប់មកអ្នកដាក់វាលាយជាមួយនឹងទឹកដោះគោខាប់ជាការស្រេច។ ទឹកដោះគោវានឹងជួយការបន្ថយជាតិក្រពល់នៅក្នុងប៉េងប៉ោះដែលធ្វើអោយទឹកប៉េងប៉ោះក្រឡុកនេះមានរស់ជាតិឆ្ងាញ់ដូចជាទឹកផ្លែឈើក្រឡុកផងដែរ ដែលធ្វើអោយអ្នកងាយស្រួលទទួលទានបំផុត។

២ ទឹកល្មាតជូរអែម

GT47_0313_tumeric_549x305

New York, NY: Tasting Table, GT, Good Taste, Equinox, Q, beverage, white, turmeric juice

ល្មាតមានតួនាទីចំប្បងបំផុតការប្រឆាំងនឹងភាពទ្រុតទ្រោម និង ការរលាកនៃស្បែក ព្រោះវាមានផ្ទុកនៅសារធាតុម៉្យាងដែលឈ្មោះថា Curcuminoids ដែលមានកំរិតជាតិ antioxidants ខ្ពស់បំផុត ហើយសារៈធាតុទាំងនេះវាមានប្រយោជន៍ដល់ស្បែកស្មើរនឹងវីតាមីនC&E។ ល្មាតជាប្រភេទគ្រឿងផ្សំម៉្យាងដែលប្រជាជនអាស៊ីភាគច្រើនយកវាមកលាបម៉ាស្សានៅលើស្បែកដើម្បីទទួលបានស្បែកសស្អាតពីធម្មជាតិ និងព្យាបាលស្បែកពីរបួសនិងស្នាកស្នាមផ្សេងៗ។ លើសពីនេះទៅទៀតល្មាតក៏ត្រូវបានគេយកមកបរិភោគផងដែរ ដូចជា ផ្សំជាមួយសម្លរ ឫ ប្រលាក់ជាមួយសាច់ជាដើម។ ខាងក្រោមនេះគឺជាវិធីធ្វើទឹកល្មាតដែលមានរស់ជាតិឆ្ងាញ់ដែលអ្នកអាចញុំាបានរាល់ថ្ងៃ៖

គ្រឿងផ្សំ៖ ម្សៅល្មាត(សំរាប់ធ្វើម្ហូប) ក្រូចឆ្មា និង ទឹកឃ្មុំឫស្ករ

វិធីធ្វើ

ដំបូងអ្នកគ្រាន់តែធ្វើទឹកក្រូចក្តៅមួយកែវ គឺត្រូវលាយក្រូចឆ្មា ទឹកឃ្មុំឫស្ករស ជាមួយនឹងទឹកក្តៅដាំពុះ។ បន្ទាប់់មកដាក់ម្សៅល្មាតមួយស្លាបព្រាកាហ្វេ កូរអោយសព្វ និង ទុកវាអោយត្រជាក់បន្តិចជាការសេ្រច។ ក្រូចឆ្មាជួយកាត់បន្ថយជាតិចត់នៅក្នុងល្មាត ដែលធ្វើទឹកល្មាតនេះមានរស់ជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងតែក្រូចឆ្មាផងដែរ ដែលធ្វើអោយអ្នកងាយស្រួលទទួលទានរាល់ថ្ងៃ។

៣ ទឹកឳឡឹក

2012-10-23-WatermelonDiet

ឪឡឹកមានគុណប្រយោជន៍បំផុតដល់ស្បែកព្រោះវាសំបូរទៅដោយជាតិទឹកនិងវីតាមីនC ដែលធ្វើអោយស្បែកមានសំណើម និង ភ្លឺរលោង។ លើសពីនេះទៅទៀតឪឡឹកក៏សំបូរទៅដោយជាតិរ៉ែ ជាតិដែក និង សារធាតុantioxidants ដែលប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញបានល្អផងដែរ។ ខាងក្រោមនេះគឺជាវិធីធ្វើទឹកឪឡឹកដែលងាយស្រួលនិងមានរស់ជាតិឆ្ងាញ់ដែលអ្នកអាចញុំាបានរាល់ថ្ងៃ៖

គ្រឿងផ្សំ៖ ឪឡឹក ស្ករ(បើចាំបាច់)

វិធីធ្វើ

ចិតឪឡឹកយកសំបកវាចេញ រួចកាត់វាជាចំរៀកៗ យកគ្រាប់វាចេញតាមដែលអាចធ្វើបាន។ បន្ទាប់មកយកវាទៅកិនក្នុងម៉ាស៊ីនក្រឡុកអោយម៉ត់ ថែមស្ករបន្តិចបើសាប តែបើផ្អែមល្មមហើយជាការស្រេច។ អ្នកអាចទទួលទានទឹកឪឡឹកនេះជារៀងរាល់ថ្ងៃដោយគ្មានផលលំបាក ព្រោះវាមានរស់ជាតិឆ្ងាញ់និងចំណាយពេលតិចក្នុងការធ្វើនិងញុំា។

ដោយ៖ ស៊ុន ដាលីន

រូបថត៖ Google

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s