រូបមន្តទាំង៣ល្អបំផុតសំរាប់ចំអិនបបរសុខភាពតំរូវតាមអាយុកូនតូចរបស់អ្នក

Posted: August 26, 2015 in Uncategorized

កំឡុងពេលដែលកុមារលូតលាស់ចូលដល់អាយុ៤ខែឡើងទៅ បបរសុខភាពគឺចាំបាច់បំផុតសំរាប់សុខភាពរបស់ពួកគេ ដើម្បីបំពេញបន្ថែមជាមួយទឹកដោះម្តាយឬទឹកដោះគោ​ ព្រោះវាសំបូរទៅដោយជីវជាតិ​ និង វីតាមីនសំខាន់ៗសំរាប់ទ្រទ្រង់កាយសម្បទាកុមារអោយមានភាពរឹងមាំ​​​ និង រហ័សរហួន។ ដូច្នេះ មាតាបិតា​ និង អាណាព្យាបាលគ្រប់រូបគួរតែយកចិត្តដាក់ចំអិនវាអោយកូនតូចរបស់អ្នកញុំកុំបីខាន។ ខាងក្រោមនេះគឺជារូបមន្តភាពចំនួន៣ តំរូវតាមអាយុកូនតូចរបស់អ្នក។

vegetablepureesBig

១/ បបរដំឡូងជ្វាសំរាប់ក្មេង ៤ខែដល់៦ខែ

ដំឡូងជ្វាគឺល្អបំផុតសំរាប់ប្រព័ន្ធរំលាយអាហារដ៏ទន់ខ្សោយរបស់កូនតូច មានរស់ជាតិផ្អែមឆ្ងាញ់ ហើយងាយស្រួលរកទិញ និង មានតំលៃសមរម្យ​  ដូច្នេះហើយវាគឺពេញនិយមបំផុតសំរាប់យកមកធ្វើបបរសុខភាពសំរាប់ក្មេងពី៤ខែ​ ដល់​៦​​​ ខែ។ ដំបូង អ្នកត្រូវជ្រើសរើសដំឡូងល្អៗតាមបរិមាណដែលអ្នកចង់បាន ហើយយកដំឡូងនោះទៅស្ងោរ ឬ ចំហុយអោយច្អិន(អ្នកអាចលាយជាមួយអង្ករ ឬ សណ្តែកបាយ)។ បន្ទាប់ អ្នកអាចយកវាទៅកិន​ ឬ ក្រឡុកអោយម៉ត់ខៃ។ ជាចុងបញ្ចប់ អ្នកគ្រាន់តែដួសវាដាក់ចានដែលស្អាត រួចទុកវាអោយត្រជាក់ល្មម នោះអ្នកនឹងអាចបញ្ចុកកូនរបស់អ្នកបានហើយ។ ចំណាំ បបរដំឡូងនេះ អាចទុកក្នុងទូរទឹកកក ផ្នែកមិនកករហូតទៅដល់​ ៣ថ្ងៃ ហើយទុកក្នុងផ្នែកកក រហូតទៅដល់​ ៣​ខែ។

sweet-potato-2

២/ បបរល្ពៅសំរាប់ក្មេង ៦ខែ ដល់​ ៨​ខែ

ល្ពៅជាប្រភេទបន្លែដែលសំបូរទៅដោយវីតាមីនសេ ជាតិដែក និងជីវជាតិជាច្រើនមុខទៀត ហើយលើសពីនេះទៅទៀត វាមានជាតិសសៃខ្ពស់ ព្រមទាំងជាតិខ្លាញ់និង​កាឡូរីតិច។ ដំបូង អ្នកត្រូវជ្រើសរើសល្ពៅដែលមានសាច់ស្អិតល្អតាមបរិមាណដែលអ្នកចង់បាន ហើយយកល្ពៅនោះទៅស្ងោរដោយលាយជាមួយ អង្ករ សាច់ ស៊ុត អំបិលបន្តិច និង បន្លែបៃតងផ្សេងៗ​ដែលអ្នកចង់ ដូចជាត្រកួន ស្ពៃជាដើម ព្រមទាំងបន្ថែមប្រេងអូលីវបន្តិចកាន់តែល្អ។ បន្ទាប់ ពីចំអិនវាច្អិន អ្នកអាចយកវាទៅកិន ឬ ក្រឡុកអោយម៉ត់ខៃ។ ជាចុងបញ្ចប់ អ្នកគ្រាន់តែដួសវាដាក់ចានដែលស្អាត រួចទុកវាអោយត្រជាក់ល្មម នោះអ្នកនឹងអាចបញ្ចុកកូនរបស់អ្នកបានហើយ។ ចំណាំ បបរល្ពៅនេះ អាចទុកក្នុងទូរទឹកកក ផ្នែកមិនកកសំរាប់ប្រើថ្ងៃបន្ទាប់ ហើយទុកក្នុងផ្នែកកក រហូតទៅដល់ ១ខែ។

pumpkin_04

៣/ បបរផ្កាខាត់ណាសំរាប់ក្មេង ៨ខែឡើងទៅ

ផ្កាខាត់ណាជាប្រភេទបន្លែដែលសំបូរទៅដោយវីតាមីនសេ  និងជាតិសរសៃ សំរាប់ប្រព័ន្ធរំលាយអាហារក្មេង៨ខែឡើងទៅ។​ ដំបូង អ្នកត្រូវជ្រើសរើសផ្កាខាត់ណាដែលល្អតាមបរិមាណដែលអ្នកចង់បាន ហើយយកផ្កាខាត់ណានោះទៅស្ងោរដោយលាយជាមួយ អង្ករ សាច់ ស៊ុត អំបិលបន្តិចនិង បន្លែបៃតងផ្សេងៗដែលអ្នកចង់ ដូចជាត្រកួន ស្ពៃជាដើម ព្រមទាំងបន្ថែមប្រេងអូលីវបន្តិចកាន់តែល្អ។ បន្ទាប់ ពីចំអិនវាច្អិន អ្នកអាចយកវាទៅកិន ឬ ក្រឡុកអោយម៉ត់ខៃ។ ជាចុងបញ្ចប់ អ្នកគ្រាន់តែដួសវាដាក់ចានដែលស្អាត រួចទុកវាអោយត្រជាក់ល្មម នោះអ្នកនឹងអាចបញ្ចុកកូនរបស់អ្នកបានហើយ។ ចំណាំ បបរខាត់ណានេះ អាចទុកក្នុងទូរទឹកកក ផ្នែកមិនកកសំរាប់ប្រើថ្ងៃបន្ទាប់ ហើយទុកក្នុងផ្នែកកក រហូតទៅដល់ ១ខែ។

Cauliflower

​​​​​ដោយ: អុីណាវេ

ដកស្រង់ព័ត៏មានពី: វេបសាយ Parents

រូបភាព: Google Pictures

ព័ត៏មានបន្ថែម: horribleuncle@hotmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s